ទិវានារីអន្តជាតិ ៨ មីនា ២០២០(International Woman’s Day)

អបអរសាទរខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២០ ទិវាអន្តរជាតិនារី ០៨ មីនាត្រូវបានប្រទេសជាច្រើននៅជុំវិញពិភពលោកប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងន័យ ការគោរពស្រលាញ់ស្រ្តី ការលើកកម្ពស់ស្ត្រី ការឱ្យតម្លៃស្ត្រី ការផ្តល់ឱកាសឱ្យស្ត្រីក្នុងវិស័យសេដ្ឋកិច្ច ការងារនយោបាយ ការចូលរួមកិច្ចការសង្គម និងការការពារសិទ្ធិសេរីភាពរបស់ខ្លួន រហូតដល់បច្ចុប្បន្ននេះ ស្រ្តីត្រូវបានគេចាត់ទុកថាជាមាតារបស់ពិភពលោក។ ចំណែកឯវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលសព្វថ្ងៃ មានបុគ្គលិកជាស្ត្រីជាច្រើនរូប ដែលកំពុងតែបម្រើការងារជាថ្នាក់ដឹកនាំ ជាមន្ត្រីការិយាល័យ និងជាគ្រូបង្រៀន។ ពួកគាត់បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសាលា ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស។ ជាហេតុនេះហើយ ទើបថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំទាំងអស់របស់វិទ្យាស្ថានបានមូលមតិគ្នារៀបចំកម្មវិធីអបអរសាទរខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ០៨មីនា ២០២០ ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”។ បន្ថែមពីនេះ កម្មវិធីនេះធ្វើឡើងដើម្បីដឹងគុណចំពោះការលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា និងដើម្បីបន្តលើកកម្ពស់ដល់បុគ្គលិកជាស្រ្តីនៅក្នុងវិទ្យាស្ថាន។ នៅក្នុងកម្មវិធីនៃការប្រារព្ធទិវានេះផងដែរ យើងបានរៀបចំនូវ:១. ការសម្តែងរបាំជូនពរ ដែលសំដែងដោយ សិស្ស និងនិស្សិតរបស់វិទ្យាស្ថាន២. ការអានប្រវត្តិទិវាអន្តរជាតិនារី ០៨ មីនា៣. មតិសំណេះសំណាលរបស់លោកបណ្ឌិត ប៉ិច…

Read More